Selling the Mekong giant catfish, the king of fish, will bring bad luck and disaster

Fisherman Matt Nei on the right with a Kromar scarf covering his body

Matt Nei is a 58-year-old Muslim fisherman living in Prek Touch Village, Chi Ro 1 Commune, Tbaung Khmum District, Tbaung Khmum province. He has strong faith in Mekong giant catfish from his ancestors. During the fishing season in December 2017,​ Matt Nei caught a 130-kilogram Mekong giant catfish.

Matt Nei said, “I caught aMekong giant catfish at 12 midnight in the Mekong River by seine nets with footrope bags. First of all, when I pulled the nets, there was something completely different about breaking the water. Suddenly, I had a panic, a tremor, because it was not clear exactly what it was. Everyone thought that it was a crocodile. ”

Matt Nei added: “I did not intend to sell it, because it is a king of fish according to the beliefs and traditions since my ancestors. According to the belief, the sale of the king of fish will cause one to fall into disastrous conditions.” He added: “Honestly, the youth of 20 years old did not know it was the Mekong giant catfish. But I’ve seen it caught by the fishermen when I was young, so I knew it was a Mekong giant catfish.”

Shortly after he caught the fish, Matt Nei had a consensus with his wife and children to remove the Mekong giant catfish from the seine net with and release it into the river. “I raised its head on the sand in the river and prayed for peace in the faith and religious traditions. And I never forgot to ask from the King of Fish to send other fishes to catch instead,” Matt Nei said.

On the left, Matt So, the wife of Matt Nei, and their daughter Nei Rina and granddaughter holding a coloring bok.

Matt Nei’s wife Matt So, 63, saidd: “My daughter called me by cellphone and said, ‘There was a big fish caught! There was a big fish was caught!’ Immediately, I knew exactly that it was a Mekong giant catfish. I also told my husband and my son-in-law on the phone to please let it go. At the same time, other fishermen insisted to keep it for the villagers to see, but I was afraid of it dying and forced them to released it away. ”

Nei Rina, the 24-year-old daughter of Matt Nei and Matt So, said, “I was sleeping in a floating house, and then my father and my husband shouted, ‘A big fish! A big fish!” I woke up, and then I took my cellphone in order to take pictures. But unfortunately, my cellphone was too low capacity to be able to take good pictures at night. We were so happy because we did not see the catfish before,” she said. “After we released it, we were chatting until the morning came, did not go back to sleep, as it was impressive among us. I also prayed for peace by rubbing its head before releasing it. ”

Pa Si, the 25-years-old son-in-law of Matt Nei and Mat So, was among the fishermen who caught the Mekong giant catfish. He said, “I have never seen the Mekong giant catfish before. When it was caught, I was feeling nervous and thought that I would tie it and bring to the shore so that the people in the village could see it. But my father-in-law told me not to do that, just let it go as it could be die.”

The Mekong giant catfish (Pangasianodon gigas) is a species that is considered to be critically endangered. This fish species is protected by the Cambodian Fisheries Law. However, every year, during the end of October and early December, some of these species are were caught by “Dai” stationary bagnets and quickly sold to brokers who will be exporting to Thailand and Vietnam. However, there are also some fishermen who have faith in the Mekong giant catfish, and immediately release them after they are caught, such as Matt Nei’s family.

Mekong Giant Catfish photographed by Zeb Hogan

Chhut Chheana​ / Wonders of the Mekong funded by USAID

ត្បូងឃ្មុំៈ អ្នកនេសាទខ្មែរមូស្លីម ម៉ាត់ ណី អាយុ ៥៨ឆ្នាំ រស់នៅក្នុងភូមិព្រែកតួច ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ម៉ាត់ ណី មានជំនឿយ៉ាងមុតមាំទៅលើត្រីរាជ​ តាំងពីដូនតារបស់គាត់មកម្ល៉េះ។ ក្នុងអំឡុងរដូវនេសាទ នាខែធ្នូ ឆ្នាំ ២០១៧ លោក ណី ធ្លាប់ចាប់បានត្រីរាជមួយក្បាល ទម្ងន់ប្រហែល ១៣០គីឡូក្រាម។

ម៉ាត់ ណី បានឲ្យដឹងថា៖ «ខ្ញុំធ្លាប់ចាប់វានៅម៉ោង ១២ អាធ្រាត ក្នុងទន្លេមេគង្គ ដោយអួនព្រយុង។ មុនដំបូង ពេលដែលខ្ញុំទាញអួនឡើង ក៏ឃើញមានអ្វីចម្លែកខុសសព្វមួយដង វាយទឹកបែកខ្ចាយ។ ភ្លាមៗនោះ ខ្ញុំមានកាភិតរភ័យរន្ធត់ញ៉ាប់ញ័រយ៉ាងខ្លាំង និយាយគ្នាញ័រមាត់តតាត់ ព្រោះមិនដឹងច្បាស់ថាជាអ្វី។ គ្រប់ៗគ្នា មិនបានគិតថា វាត្រីរាជទេ ដោយនឹកស្មានថា ជាសត្វក្រពើទៅវិញ»។

ម៉ាត់ ណី បន្តទៀតថា៖ «ខ្ញុំគ្មានបំណងលក់-ដូរវាទេ ព្រោះវាជាស្តេចត្រី នេះបើយោងតាមជំនឿ និង​ទំនៀមទម្លាប់តាំងពីដូន-តាមក។ បើតាមជំនឿ ការលក់-ដូរស្តេចត្រីប្រភេទនេះ នឹងនាំឲ្យរាសីដាក់ ធ្លាក់ខ្លួន និងជួបគ្រោះចង្រៃផ្សេងៗជាមិនខាន»។ ម៉ាត់ ណី បន្តទៀតថា៖ «និយាយតាមត្រង់ទៅចុះ ក្មេងៗអាយុត្រឹម២០ឆ្នាំ មិនស្គាល់ត្រីរាជផង តែខ្ញុំធ្លាប់បានឃើញគេចាប់បានកាលពីខ្ញុំនៅក្មេង ទើបស្គាល់វាថាជាត្រីរាជ»។

ក្រោយពីចាប់បានភ្លាម មិនយូរប៉ុន្មាន ម៉ាត់ ណី ក៏បានមូលមតិគ្នាជាមួយប្រពន្ធ-កូន ដោះត្រីរាជចេញពីអួនព្រយុង រួចលែងវាចូលទៅក្នុងទន្លេវិញ។ ម៉ាត់ ណី បានឲ្យដឹងទៀតថា៖ «ខ្ញុំបានលើកក្បាលវាកល់លើដីខ្សាច់ក្នុងទន្លេ រួចបន់ស្រន់សុំសេចក្តីសុខសប្បាយ តាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនា ហើយក៏មិនភ្លេចសុំពីត្រីរាជវិញ ដែលជាសេ្តចត្រី នូវកូនចៅ (ត្រីតូចៗ) ជាជំនួស»។

ប្រពន្ធរបស់ម៉ាត់ ណី អ្នកស្រីម៉ាត់ សូ មានអាយុ ៦៣ឆ្នាំ ​បងលោក ម៉ាត់ ណី ៥ឆ្នាំ បាននិយាយាថា៖ «កូនរបស់ខ្ញុំ បានទូរសព្ទមកប្រាប់ខ្ញុំថា ចាប់បានត្រីធំណាស់ៗ។ ភ្លាមៗ ខ្ញុំបានដឹងយ៉ាងច្បាស់ថា នោះពិតជាត្រីរាជ។ ខ្ញុំក៏បានប្រាប់ទៅប្តី និងកូនប្រសាររបស់ខ្ញុំតាមទូរសព្ទវិញថា ឲ្យលែងវាវិញទៅ។ តែអ្នកនេសាទជាមួយគ្នាចង់ឲ្យទុកវាសិន ដើម្បីឲ្យអ្នកភូមិបានឃើញផង តែខ្ញុំខ្លាចវាងាប់ ក៏បង្ខំចិត្តឲ្យលែងវាទៅ»។

អ្នកស្រី ណី រីណា អាយុ ២៤ឆ្នាំ ត្រូវជាកូនបង្កើតរបស់ ម៉ាត់ ណី និយាយថា៖« ខ្ញុំកំពុងតែលង់លក់ក្នុងដំណេកនៅលើផ្ទះបណ្តែតទឹក ស្រាប់តែឮសម្លេង ពុក និងប្តីរបស់ខ្ញ។ ស្រែកថា ត្រីធំណាស់ៗ​ ខ្ញុំក៏ភ្ញាក់ឡើងទាំងមមីមមើ ទាញទូរសព្ទទៅថត តែអកុសល ទូរសព្ទរបស់ខ្ញុំ មិនអាចថតរូបនាពេលយប់បាន។» រីណា បានបន្តទៀតថា៖«ពួកយើងមានអារម្មណ៍ភ័យអរ ព្រោះមិនធ្លាប់បានឃើញត្រីរាជ។ បន្ទាប់ពីលែងវាហើយ ពួកយើងក៏នាំគ្នាជជែកលេងរហូតដល់ភ្លឺ មិនចូលគេងវិញទេ​ ព្រោះហាក់មិនអស់ចិត្ត។ ខ្ញុំក៏បានបន់ស្រន់សុំសេចក្តីសុខដែរ ដោយអង្អែលក្បាលវាមុននឹងលែង»។

ប៉ា ស៊ី អាយុ ២៥ឆ្នាំ ត្រូវប្តីរបស់ ណី រីណា និងត្រូវជាកូនប្រសាររបស់ ម៉ាត់ ណី និង ម៉ាត់ សូ ដែលជាអ្នកចាប់ត្រីរាជផ្ទាល់ដៃជាមួយឪពុកក្មេកបានឲ្យដឹងថា៖ «ខ្ញុំមិនធ្លាប់បានឃើញត្រីរាជទេពីមុនមក។ ពេលចាប់វាបាន ខ្ញុំមានអារម្មណ៍ភ័យអរៗ គិតថា នឹងចងសណ្តោងវាមកអែបច្រាំង ដើម្បីឲ្យអ្នកស្រុកបានឃើញផងដែរ តែឪពុកក្មេកខ្ញុំប្រាប់ថា លែងវាទៅព្រោះខ្លាចវាងាប់»។

ត្រីរាជ Mekong giant catfish (Pangasianodon gigas) គឺជាប្រភេទត្រីដែលត្រូវបានចាត់ទុកថា រងគ្រោះជិតផុតពូជ។ ការនេសាទត្រីប្រភេទនេះ ត្រូវបានហាមឃាត់ដោយច្បាប់ជលផលរបស់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ជារៀងរាល់ឆ្នាំអំឡុងចុងខែតុលា និងដើមខែធ្នូ ត្រីប្រភេទនេះ មួយចំនួន តែត្រូវបានចាប់ដោយឧបករណ៍នេសាទ «ដាយត្រី» និងលួចលក់ចេញយ៉ាងឆាប់រហ័ស ទៅឲ្យឈ្មួញកណ្តាលដែលនឹងធ្វើការនាំចេញទៅប្រទេសថៃ និងវៀតណាម។

ប៉ុន្តែ ក៏មានអ្នកនេសាទមួយចំនួនផងដែរ ដែលមានជំនឿ​លើត្រីរាជ ហើយក៏ធ្លាប់លែងវាវិញ បន្ទាប់ពីពួកគេចាប់បាន​​ ករណីដូចគ្រួសារអ្នកនេសាទ ម៉ាត់ ណី ជាដើម។