These fishes are being reared and released in the Mekong River for conservation

These photos show a Black-Spotted Catfish (Pangasius larnaudii) and a Giant barb (Catlocarpio siamensis) being tagged and released after rearing in a pond at the Bati Fish Seed Production and Research Station of the Cambodian Fisheries Administration, which is located in Pearmro District, Prey Veng Province. In order to increase the number of fish in the wild, the Wonders of the Mekong project has collected young fish from the Mekong River to rear in ponds. The project aims to protect juveniles of endangered fish species such as giant barb and giant catfish (Pangasianodon gigas) until they are healthy and large enough, then release them back into the river with a numbered tag to track information about individual fish if they are recaptured.

The project also saves some fishes for breeding as well. Besides giant carp and giant catfish, the project includes some other endangered species. This activity is in cooperation with the Inland Fisheries Research and Development Institute of the Fisheries Administration.

រូបថតទាំងនេះបង្ហាញពីត្រីពោ (Pangasius larnaudii) និងត្រីគល់រាំង (Catlocarpio siamensis) ដែលត្រូវបានគេបំពាក់ស្លាកនិងព្រលែងវិញបន្ទាប់ពីបានចិញ្ជឹមនៅក្នុងស្រះមួយនៅឯស្ថានីយ៍ផលិតនិងស្រាវជ្រាវពូជត្រីបាទីនៃរដ្ឋបាលជលផលកម្ពុជា ដែលស្ថិតនៅក្នុងស្រុកពាមរ៍ ខេត្តព្រៃវែង។ ដើម្បីបង្កើនចំនួនត្រីក្នុងធម្មជាតិឡើងវិញ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានប្រមូលកូនត្រីពីទន្លេមេគង្គមកដាក់ចិញ្ជឹមក្នុងស្រះ។ គម្រោងនេះមានគោលបំណងការពារកូនត្រីមិនទាន់ពេញវ័យ នៃប្រភេទត្រីដែលជិតផុតពូជដូចជាត្រីគល់រាំងនិងត្រីរាជ (Pangasianodon gigas) រហូតដល់ពួកគេមានសុខភាពល្អនិងមានទំហំធំល្មម បន្ទាប់មកលែងពួកវាចូលទៅក្នុងទន្លេវិញជាមួយនិងស្លាកលេខដែលយើងកឹបភ្ជាប់ ដើម្បីតាមដានព័ត៌មានអំពីត្រីនីមួយៗប្រសិនបើពួកវាត្រូវបានចាប់។
គម្រោងនេះក៏បានរក្សាទុកត្រីមួយចំនួនសម្រាប់បង្កាត់ពូជផងដែរ។ ក្រៅពីត្រីគល់រាំងនិងត្រីរាជ គម្រោងនេះរួមបញ្ចូលការអភិរក្សប្រភេទសត្វជិតផុតពូជមួយចំនួនទៀត។ សកម្មភាពនេះសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល។