Hor Samath – Mekong Conservation Hero

Hor Samath is the Deputy Chief of the Sdey Kroam Rohal Suong Community Fishery Committee.

I am the Deputy Chief of the Sdey Krom Roharl Suong Community Fishery in Prek Loung Commune, Ek Phnom District, Battambang Province. I have spent more than 20 years in community fisheries work. I started my career as a primary school teacher at a refugee camp in Thailand for six years. When I returned to Cambodia, I became involved with the local Farmer Promotion Association and later began working in community fisheries. I have since worked to organize and establish community fisheries in multiple districts, and act as a consultant to train communities in non-violent actions to resolve land and forest disputes and fishing issues. My other activities include restoring habitat in conservation areas for fish, planting flooded forest species, and producing news stories related to fisheries resources, and livelihoods of people in the community. I provide training to strengthen the capacity of community members and committees, including working to prevent illegal fishing.

My work is important to me because fish play a role in reducing poverty and generating income for fishers. Fish that are caught in the wild are rich in protein, and Cambodians consider fish as our main staple. Flooded forests play an important role in reducing the effects of climate change and erosion, while also providing nutrients to agricultural land. Some submerged vegetation is used for traditional medicines and firewood, while fruits, leaves and flowers from some submerged plants can be used as food. To encourage others to support conservation, I consult and discuss all important work with community members, and try to be a role model by contributing more of my personal resources and effort than others. I try to give people an opportunity to participate in events, exchange their knowledge and experiences, and to see other views outside the community. I work on fundraising and producing community news through Facebook, TV, Telegram, meetings and workshops. Through my work, I have learned to be flexible in different circumstances and political situations, and to be honest and transparent.

My hope for the future is that the Riang Pen Bei Tor Conservation and Development Area in my community will become an ecotourism site or recreation area that is rich in different types of flooded forest trees, birds, fish and other species. At the same time, I hope the poverty rate of the community around the Conservation Area will be lowered because people can catch more fish than they currently do, and they can sell organic fruits and vegetables to visitors and tourists. To me, conservation means seriously and carefully protecting what we currently have from disappearing, and searching for what is lost. I want people to understand that by not using illegal fishing gears, not destroying flooded forests, and by releasing juvenile or rare fishes back to the wild, they have already contributed to conservation work. I believe conservation is like storing grain to be widely distributed later. I wish to preserve our ancestral heritage and leave a legacy for the next generation.

លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្ដីក្រោមរហាលសួង

ខ្ញុំជាអនុប្រធានសហគមន៍នេសាទស្ដីក្រោមរហាលសួង ដែលនៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ខ្ញុំ​បាន​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​ក្នុង​ការងារ​នេសាទ​សហគមន៍។ខ្ញុំ​បានចាប់​ផ្តើម​អាជីព​ជា​គ្រូ​បឋម​សិក្សា​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​អស់​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ។ នៅពេលដែលខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំបានចូលរួមធ្វើការជាមួយសមាគមលើក កម្ពស់កសិករក្នុងស្រុក ហើយក្រោយមកបានចាប់ផ្តើមធ្វើការនៅក្នុងសហគមន៍នេសាទ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានធ្វើការដើម្បីរៀបចំ និងបង្កើតសហគមន៍នេសាទនៅតាមស្រុកជាច្រើន ហើយដើរតួជាទីប្រឹក្សា បណ្តុះបណ្តាលសហគមន៍ស្ដីពីសកម្មភាពអហិង្សា ដើម្បីដោះស្រាយវិវាទដីធ្លី និងព្រៃឈើ និងបញ្ហានេសាទ។ សកម្មភាពផ្សេងទៀតរបស់ខ្ញុំរួមមាន ការស្តារឡើងវិញនូវទីជម្រកនៅ ក្នុងតំបន់អភិរក្សត្រី ដាំប្រភេទព្រៃលិចទឹកផ្សេងៗ និងផលិតសាច់រឿងព័ត៌មានទាក់ទងនឹង ធនធានជលផល និងជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍។ ខ្ញុំផ្តល់ការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពសមាជិកនិងគណៈកម្មាធិការសហគមន៍ រួមមានការងារទប់ស្កាត់ការនេសាទខុសច្បាប់។

ការងាររបស់ខ្ញុំមានសំខាន់ចំពោះរូបខ្ញុំ ព្រោះត្រីបានដើរតួនាទីក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើតប្រាក់ចំណូលដល់ប្រជានេសាទ។ ត្រី​ដែល​ចាប់​បាន​ក្នុង​ធម្មជាតិ​សម្បូរ​ប្រូតេអ៊ីន ហើយ​ប្រជាជន​កម្ពុជា​ចាត់​ទុក​ត្រី​ជា​អាហារ​ចម្បង​របស់​យើង។ ព្រៃលិចទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសំណឹក ព្រមជាមួយការផ្តល់សារធាតុចិញ្ចឹមដល់ដីកសិកម្មផងដែរ។ រុក្ខជាតិលិចទឹកមួយចំនួន ត្រូវបានប្រើប្រាស់ជាឱស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថបុរាណ និងអុស ចំណែកផ្លែឈើ ស្លឹក និងផ្កាពីរុក្ខជាតិលិចទឹកខ្លះទៀត អាចយកធ្វើជាអាហារបាន។ ដើម្បីលើកទឹកចិត្តប្រជាជន ដទៃទៀត ឱ្យគាំទ្រការអភិរក្ស ខ្ញុំបានពិគ្រោះ និងពិភាក្សាការងារសំខាន់ៗ ទាំងអស់ជាមួយសមាជិកសហគមន៍ ហើយព្យាយាមធ្វើជាគំរូដល់ពួកគាត់ ដោយការចូលរួមចំណែកធនធានផ្ទាល់ខ្លួន និងការខិតខំប្រឹងប្រែងច្រើនជាងសមាជិកដទៃ។ ខ្ញុំព្យាយាមផ្តល់ឱកាសឱ្យប្រជាជនយើងចូលរួមក្នុងព្រឹត្តិការណ៍នានា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍របស់ពួកគាត់ និងដើម្បីមើលឃើញទស្សនៈផ្សេងទៀតនៅខាងក្រៅសហគមន៍។ ខ្ញុំធ្វើការលើការរៃអង្គាសប្រាក់ និងផលិតព័ត៌មានសហគមន៍តាមរយៈផ្សព្វផ្សាយតាមរយៈ ហ្វេសប៊ុក ទូរទស្សន៍ តេលេក្រាម ការប្រជុំ និងសិក្ខាសាលាផ្សេងៗ។ តាមរយៈការងាររបស់ខ្ញុំ ខ្ញុំបានរៀនចេះបត់បែនតាមកាលៈទេសៈ និងស្ថានការណ៍នយោបាយផ្សេងៗ ហើយមានភាពស្មោះត្រង់ និងតម្លាភាព។

ក្តីសង្ឃឹមរបស់ខ្ញុំទៅថ្ងៃអនាគត ខ្ញុំសង្ឃឹមថា តំបន់អភិរក្ស និងអភិវឌ្ឍន៍រាំងពេនបី ត នៅក្នុងសហគមន៍របស់ខ្ញុំនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ឬតំបន់កំសាន្តដែលសំបូរទៅដោយ ព្រៃឈើលិចទឹក សត្វស្លាប ត្រី និងប្រភេទសត្វផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ខ្ញុំសង្ឃឹមថា អត្រាភាពក្រីក្ររបស់ប្រជាជនក្នុងសហគមន៍ជុំវិញតំបន់អភិរក្សនឹងថយចុះ ព្រោះប្រជាជនអាចចាប់ត្រី បានច្រើនជាងពេលបច្ចុប្បន្ននេះ ហើយពួកគេអាចលក់បន្លែបង្ការ ផ្លែឈើសរីរាង្គ ជូនភ្ញៀវទេសចរណ៍ និងអ្នកមកទស្សនាបាន។ ចំពោះរូបខ្ញុំការអភិរក្សមានន័យថាការពារយ៉ាងម៉ឺងម៉ាត់និងដោយប្រុងប្រយ័ត្ន នូវអ្វីដែលយើងមាននាពេលបច្ចុប្បន្នកុំឲ្យបាត់បង់ និងការស្វែងរកអ្វីដែលបាត់បង់ហើយឲ្យត្រឡប់ មកវិញ។ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋយល់ថា គ្រាន់តែពួកគាត់មិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ មិនបំផ្លាញព្រៃលិចទឹក ហើយនឹងព្រលែងកូនត្រីមិនទាន់ពេញវ័យ និងកម្រ ត្រឡប់ទៅធម្មជាតិ វិញ នោះគឺមានន័យថាពួកគាត់បានចូលរួមចំណែកក្នុងការងារអភិរក្សរួចទៅហើយ។ ខ្ញុំជឿជាក់ថាការអភិរក្សគឺដូចជាការរក្សាទុកគ្រាប់ធញ្ញជាតិដើម្បីចែកចាយយ៉ាងទូលំទូលាយនៅពេលអនាគតដែរ។ ខ្ញុំ​ចង់​ថែរក្សា​កេរដំណែល​ដូនតា​យើង និងបន្សល់​ទុកស្នាដៃ​ជា​កេរដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​មុនពេលខ្ញុំចាកចេញទៅ។

Blog Post by Hor Samath

My Journey in Fisheries and Natural Resource Conservation

Back to Mekong Conservation Heroes