Lor Kimsan – Mekong Conservation Hero

Lor Kimsan is a Research Project Officer at WWF-Cambodia

I have been participating in research studies on the Mekong River dolphin in Kratie and Stung Treng Province for more than 20 years. My work also includes the study of deer and rare and endangered bird species in collaboration with technical departments and the Mekong Flooded Forest Landscape of WWF-Cambodia. My current work activities include photographing dolphins in order to identify them, monitoring fishing activities within dolphin protected areas as well as the birth rate of new dolphin calves, and performing autopsies on bodies of dead dolphins. I also set up camera traps in Sambo and Prek Prasob Wildlife Sanctuary, survey populations of White-shouldered Ibis and River Terns, protect the nests of rare bird species, and conduct education and outreach activities with communities.

This ongoing research is very important for rare and endangered species protection and conservation so that we can restore the populations of species on the brink of extinction, such as the Mekong dolphin, deer, White-shouldered Ibis, Giant Ibis, River Rern, and vultures. The presence of these species indicates the health of the environment in the region, particularly the health of the Mekong River and its surrounding environment, which provide benefits to humans at all times. I want Cambodian people to understand that the purpose of our research is to obtain detailed information on species that are facing extinction. The decline of these species is changing the environment of the planet and severely impacting the daily lives of people. This information can encourage the public to take part in natural resources protection and conservation work in their local areas.

Lor Kimsan (far right) collecting water samples on the Mekong River with his team.

លោក​ ឡោ គឹមសាន ជាមន្ត្រីស្រាវជ្រាវគម្រោងនៃអង្គការ WWF-កម្ពុជា

ខ្ញុំបានចូលរួមក្នុងការសិក្សាស្រាវជ្រាវអំពីសត្វផ្សោតទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អស់រយៈពេលជាង ២០ឆ្នាំ។ ការងាររបស់ខ្ញុំក៏រួមបញ្ចូលការសិក្សាអំពី  សត្វក្តាន់ និងប្រភេទសត្វស្លាបកម្រ និងជិតផុតពូជ ដោយសហការជាមួយ ស្ថាប័នជំនាញគម្រោងទេសភាពព្រៃលិចទឹកទន្លេមេគង្គនៃអង្គការ WWF -កម្ពុជា។
សកម្មភាពការងារបច្ចុប្បន្នរបស់ខ្ញុំរួមមានការថតរូបសត្វផ្សោតដើម្បីកំណត់អត្តសញ្ញាណរបស់ពួកវា ការតាមដានសកម្មភាពនេសាទនៅក្នុងតំបន់ការពារសត្វផ្សោត ក៏ដូចជាតាមដានអត្រាកើតនៃកូនសត្វផ្សោតថ្មី និងប្រមូលសំណាកគំរូវិភាគនៃសាកសពសត្វផ្សោត ធ្វើកោសល្យវិច័យលើសាកសពសត្វផ្សោត។ ខ្ញុំក៏បានដាក់កាមេរ៉ាចាប់រូបភាព នៅក្នុងដែនជម្រកសត្វព្រៃសំបូរ និងព្រែកប្រសព្វ ធ្វើការអង្កេត និងកត់ត្រាចំនួនលើសត្វត្រយ៉ងចង្កំកស និងរំពេរទន្លេ ការពារសំបុកសត្វស្លាបកម្រ និងធ្វើការអប់រំ និងសកម្មភាពផ្សព្វផ្សាយជាមួយសហគមន៍។

ការស្រាវជ្រាវជាប់ជាប្រចាំនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការការពារ និងអភិរក្ស ប្រភេទសត្វកម្រ និងជិតផុតពូជ ដូច្នេះយើងអាចស្តារចំនួនប្រភេទសត្វទាំងនេះដែលខិតទៅជិតការ ផុតពូជដូចជា សត្វផ្សោតទន្លេមេគង្គ សត្វក្តាន់ សត្វត្រយ៉ងចង្កំកស សត្វត្រយ៉ងយក្ស សត្វរំពេរទន្លេ និងសត្វត្មាតឲ្យមានចំនួនកើនឡើងវិញក្នុងធម្មជាតិ។ វត្តមានរបស់ប្រភេទសត្វទាំងនេះបង្ហាញពីសុខមាលភាពបរិស្ថានក្នុងតំបន់ ជាពិសេសសុខមាលភាពទន្លេមេគង្គ និងបរិស្ថានជុំវិញរបស់វា ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិគ្រប់ពេលវេលា។ ខ្ញុំចង់ឲ្យប្រជាជនកម្ពុជាទាំងអស់យល់ដឹងថា គោលបំណងនៃការស្រាវជ្រាវរបស់យើង គឺដើម្បីទទួលបានព័ត៌មានលម្អិតអំពីប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ។ ការថយចុះនៃ ប្រភេទសត្វទាំងនេះនឹងផ្លាស់ប្តូរបរិយាកាសនៃភពផែនដី និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រចាំថ្ងៃ របស់មនុស្សជាតិ។ ព័ត៌មាននេះអាចលើកទឹកចិត្តប្រជាជនទូទៅឲ្យចូលរួមក្នុងការងារការពារ និងអភិរក្ស ធនធានធម្មជាតិ នៅក្នុងតំបន់របស់ពួកគាត់។

Lor Kimsan (second from right) demonstrates how to use camera traps for community members.

Blog posts by Lor Kimsan

Importance of the Mekong River for Cambodians and Irrawaddy River Dolphins

Back to Mekong Conservation Heroes