by Aing Sereyrath
May 2017 was the first time that I led a group of 35 people to experience the Mekong River landscape through Der Prey. It was such an exciting and memorable moment of the year because the campsite was on an island in the middle of the Mekong River close to the deep pool where dolphins usually live. It was also a chance for me to share and discuss a lot about the Mekong River and its challenges with the group of participants.
Under the beautiful clear sky with fresh air from the river, it was a great time for the participants to reconnect themselves with nature and the Mekong River. Therefore, my team and I started the first activity after dinner, which was a big group discussion about the Mekong River, its challenges and actions that an individual person can take to conserve the river. Next, we played a Mekong mapping game in which each group represented the important tributary rivers, the Mekong River, Tonle Sap Lake, and some important landscapes like Prey Lang. Participants walked, ran, and found their right place based on the geography of the Mekong River Basin that they learned in school. Some of them were right and some of them were wrong, but they all learned about the connected water flow and geography of the Mekong River. Last but not least, before we closed our evening session, we had another activity called “Speaking to Nature.” For this activity, we gave participants a quiet time to sit in silence with no interaction with each other and say words from their heart to nature, such as wishes for nature and expressions of gratitude. This activity led participants to keep discussing until midnight, which was my wish for that River Camp.
Although there were some challenges such as running late in the schedule, difficulties to find a good camp site, and trying to navigate an unknown forest during the trip, nothing could stop me and my team from following our agenda and plan. In the morning, all participants woke up early and joined in meditation to appreciate nature by closing their eyes and paying attention to their surrounding environment, which we called “Listening to Nature,” before our adventurous day began. The local community also came to share their stories which were so inspiring to everyone during the trip as well.
Besides the experience of learning and discussion, all participants also had a great time in nature through trekking, swimming, and a boat trip. We visited many wonderful places through Preah Romkel Community-Based Ecotourism during this River Camp, such as a Ramsar Site, dolphin pool, Sopheakmit Waterfall, and a community forest, which I had wished to visit since I was in university.
River camp was my most loved experience among the trips that I led in 2017 because it was my goal to create a trip that combined both education and fun. For me, the exhaustion of over-night preparation for these trips and the tiredness from trekking are worth it once I am surrounded by nature, and participants are actively involved to learn about the environment.
Nature makes us feel fresh, and no matter how tired we get, nature heals us.
Aing Sereyrath is a 2018-2019 Mekong Conservation Hero selected by the Wonders of the Mekong project.
ជំរុំទន្លេ ជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន,
រៀបរៀងដោយ កញ្ញា អាំង សិរីរតន៍
ខែឧសភាឆ្នាំ ២០១៧ គឺជាលើកទីមួយហើយដែលខ្ញុំបានដឹកនាំអ្នកចូលរួមចំនួន ៣៥ នាក់ទៅទស្សនាទេសភាពតាមដងទន្លេមេគង្គក្នុងកម្មវិធីដើរព្រៃ។ វាជាពេលវេលាមួយដ៏គួរឱ្យរំភើបនិងជាការចងចាំមួយដ៏ល្អនៅក្នុងឆ្នាំនោះផងដែរ ព្រោះថាការបោះជំរុំនេះធ្វើឡើងនៅលើកោះមួយកណ្តាលទន្លេមេគង្គក្បែរអន្លង់ទឹកជ្រៅដែលផ្សោតរស់នៅ។ ជាមួយគ្នានោះដែរ វាក៏ជាឱកាសដ៏ល្អមួយសម្រាប់ខ្ញុំក្នុងការចែករំលែកនិងផ្តល់កិច្ចពិភាក្សាជាច្រើនអំពីទន្លេមេគង្គនិងបញ្ហាប្រឈមរបស់វាជាមួយក្រុមអ្នកចូលរួម។
នៅក្រោមផ្ទៃមេឃដ៏ស្រស់ស្អាតរួមជាមួយនឹងខ្យល់ទន្លេដ៏បរិសុទ្ធ វាគឺជាពេលវេលាដ៏អស្ចារ្យមួយក្នុងការផ្សារភ្ជាប់ឡើងវិញនូវទំនាក់ទំនងរវាងយើងជាមួយនឹងធម្មជាតិទន្លេមេគង្គ។ ដូច្នេះ បន្ទាប់ពីអាហារពេលល្ងាចរួច ខ្ញុំនិងក្រុមការងារបានចាប់ផ្តើមកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ជាក្រុម ដែលការពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហាប្រឈមរបស់ទន្លេមេគង្គ និងសកម្មភាពមួយចំនួនដែលបុគ្គលម្នាក់ៗអាចធ្វើបានដើម្បីអភិរក្សទន្លេមេគង្គ។ បន្ទាប់ពីនោះ ពួកយើងបានធ្វើការលេងល្បែងផែនទីទន្លេមេគង្គដែលចាត់តាំងក្រុមនីមួយៗទៅជាតំណាង ដៃទន្លេសំខាន់ៗ ទន្លេមេគង្គ បឹងទន្លេសាប និងតំបន់ទេសភាព
សំខាន់ៗមួយចំនួនដូចជាព្រៃឡង់ជាដើម។ ហើយបន្ទាប់មកអ្នកចូលរួមត្រូវស្វែងរកឲ្យឃើញទីតាំងនៃកន្លែងដែលខ្លួនតំណាង ឲ្យត្រឹមត្រូវតាមភូមិសាស្ដ្រនៃអាងទន្លេមេគង្គ ដោយប្រើប្រាស់ចំណេះដឹងមូលដ្ឋានរបស់ខ្លួន។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ អ្នកចូលរួមមួយចំនួនរកឃើញនូវទីតាំងត្រឹមត្រូវ ដោយឡែកមួយចំនួនទៀតពុំទទួលបានចម្លើយនោះទេ។ ប៉ុន្តែពួកគេបានយល់ដឹងបន្ថែមអំពីការទំនាក់ទំនងរបស់ទន្លេ លំហូរទឹក និងទីតាំងភូមិសាស្រ្តនៃទន្លេមេគង្គ។ មុននឹងបញ្ចប់កម្មវិធី យើងមានវគ្គមួយដែលហៅថា “ការនិយាយទៅកាន់ធម្មជាតិ” ។ សម្រាប់វគ្គនេះយើងបានផ្តល់ឱ្យអ្នកចូលរួមនូវពេលវេលាដ៏ស្ងប់ស្ងាត់ និងផ្ទាល់ខ្លួនសម្រាប់ធ្វើការនិយាយពោលពាក្យនៅក្នុងចិត្តរួមមានការជូនពរនិងការដឹងគុណទៅកាន់ធម្មជាតិជាដើម។ កម្មវិធីពេលយប់នេះ បាននាំឱ្យអ្នកចូលរួមបន្តធ្វើការពិភាក្សារហូតដល់ពាក់កណ្តាលអធ្រាត្រ ហើយនេះជាអ្វីដែលនាងខ្ញុំរំពឹងទុកពីការបោះជំរុំតាមដងទន្លេនេះ។
ទោះបីជាយើងបានជួបប្រទះនូវការលំបាកមួយចំនួនដូចជា ការយឺតយ៉ាវពេលវេលា ភាពលំបាកក្នុងការស្វែងទីតាំងល្អសម្រាប់ធ្វើការបោះជំរុំ និង ជំនួបប្រទះនូវទីតាំងនិងព្រៃដែលមិនស្គាល់នៅពេលធ្វើដំណើរក៏ដោយ ក៏ក្រុមការងាររបស់យើងនៅតែបន្តសកម្មភាពគោរពទៅតាមរបៀបវារៈនិងផែនការដែលបានគ្រោងទុក។ នាព្រឹកព្រហ៊ាមមុនចាប់ផ្តើមដំណើរផ្សងព្រេងរបស់យើង អ្នកចូលរួមទាំងអស់ក្រោកពីព្រលឹមនឹងចូលរួមធ្វើសមាធិដើម្បីសម្តែងការគោរពនិងដឹងគុណទៅលើធម្មជាតិ ដោយធ្វើការបិទភ្នែកស្មឹងស្មាតយកចិត្តទុកដាក់ទៅលើ បរិស្ថានជុំវិញ ដែលសកម្មភាពនេះហៅថា “ការស្តាប់ពីធម្មជាតិ” ។ ជាមួយគ្នានេះដែរ សហគមន៍មូលដ្ឋានក៏បានចូលរួមចែករំលែករឿងរ៉ាវរបស់ពួកគេទាក់ទងទៅនឹងធម្មជាតិ ដែលរឿងរ៉ាវទាំងនោះបានជម្រុញចិត្ដ និងបំផុសគំនិតដល់អ្នកចូលរួមគ្រប់គ្នាក្នុងកំឡុងពេលធ្វើដំណើរផងដែរ។
ក្រៅពីបទពិសោធន៍នៃការរៀនសូត្រនិងការពិភាក្សា អ្នកចូលរួមទាំងអស់បានចំណាយពេលវេលាដ៏
អស្ចារ្យនៅជាមួយធម្មជាតិតាមរយៈការដើរព្រៃ ការហែលទឹក និងការធ្វើដំណើរតាមទូក។ យើងបានទៅដល់ កន្លែងដ៏អស្ចារ្យជាច្រើនដូចជាតំបន់ដីសើម អន្លង់ផ្សោត ទឹកជ្រោះសុភក្រមិត្ត និងសហគមន៍ព្រៃឈើតាមរយៈការជួយសម្របសម្រួលពីសហគមន៍អេកូទេសចរណ៍ព្រះរំកិល។ កន្លែងទាំងនោះហើយជាកន្លែងដែលខ្ញុំធ្លាប់ស្រម៉ៃចង់ទៅដល់តាំងពីពេលកំពុងសិក្សានៅសាកលវិទ្យាល័យម្ល៉េះ។
ជំរុំទន្លេគឺជាបទពិសោធន៍ដែលខ្ញុំស្រឡាញ់បំផុត ក្នុងចំណោមការធ្វើដំណើរទាំងអស់ដែលខ្ញុំបានដឹកនាំក្នុងឆ្នាំ ២០១៧ ដោយសារតែវាជាគោលដៅរបស់ខ្ញុំក្នុងការបង្កើតដំណើរកំសាន្តមួយដែលរួមបញ្ចូលទាំងការអប់រំនិងភាពសប្បាយរីករាយ។ ចំពោះនាងខ្ញុំផ្ទាល់ ភាពហត់នឿយពីការរៀបចំ មុនពេលធ្វើដំណើរនិងពេលធ្វើដំណើរពិតជាសមតម្លៃទៅនឹងអ្វីដែលនាងខ្ញុំទទួលបានរួមមាន ការរស់នៅជាមួយធម្មជាតិ និង ការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកចូលរួមក្នុងការរៀនសូត្រអំពីបរិស្ថាន។
ធម្មជាតិផ្តល់ភាពស្រស់ស្រាយដល់មនុស្ស ហើយធម្មជាតិជាឱសថបំបាត់ភាពនឿយហត់ផ្សេងៗ។
កញ្ញា អាំង សេរីរ័ត្ន គឺជាបុគ្គលឆ្នើម ប្រចាំឆ្នាំ២០១៨ -២០១៩ ក្នុងការអភិរក្សតំបន់ទន្លេមេគង្គដែលបានជ្រើសរើសដោយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។